កាដូដំបូង (The First Gift), ពណ៌ស្នេហ៍ (Color of Love)

Legend Cinema Olympia December 16, 2022 5:30 pm
Prime Cineplex Chomchaov December 16, 2022 12:30 pm
French Institute December 16, 2022 12:30 pm

កាដូដំបូង (The First Gift)

ការមិនស្តាប់ឪពុក ម្តាយមានស្នេហាហ៏ក្នុងវិយសឹក្សា ភ្លើតភ្លើនមិនគោរពចាស់ទុំរហូតឈានដល់ការមានកូន រវាងគ្នានឹងគ្នា ដល់ពេលម្តាយស្លាប់បានដឹងកំហុស។


ពណ៌ស្នេហ៍ (Color of Love)

សាច់រឿងនិយាយពីគូស្នេហ៍ខុសសាសនា១គូ ។ តួប្រុសសាសនាព្រះពុទ្ធ និងស្រី សាសនាឥស្លាម  ដែលពួកគេ មានទំនាក់ទំនងស្នេហាជាមួយគ្នាដោយមិនអោយគ្រួសារទាំងសងខាងបានដឹងលឺ ។ ថ្ងៃមួយពួកគេចេញមកដើរលេងកំសាន្តក៏ត្រូវបានបងប្រុសរបស់តួស្រី និងជាមិត្តភក្តិរបស់តួប្រុសដែរនោះ បានមកឃើញពីទំនាក់ទំនងពួកគេ ដែលបានធ្វើអោយគេខឹងជាខ្លាំង ។ តួស្រីនាងខំអង្វរបងប្រុសអោយជួយលាក់ការហើយគាត់ក៏បានយល់ព្រម ។ ចាប់ពីថ្ងៃនោះទៅ គូស្នេហ៍ទាំងពីរ តែងតែមានរឿងរកាំរកូស ដោយសារតួស្រីចង់អោយតួប្រុសប្រញាប់ប្រាប់រឿងគ្រប់យ៉ាងទៅគ្រួសារ និងតម្រូវអោយចូលសាសនារបស់ខ្លួន ហើយក៏ត្រូវតួប្រុសបដិសេធ រួចក៏មានទំនាស់ជាមួយគ្នា រហូតទាំងពីរនាក់ដាច់ចិត្តប្រាប់រឿងគ្រប់យ៉ាងទៅកាន់គ្រួសារទាំងសងខាងអោយបានដឹងលឺតែគ្រួសារទាំងសងខាងលឺហើយមិព្រមជាដាច់ខាត ហើយក៏ចង់អោយពួកគេរៀបការជាមួយអ្នកផ្សេងរៀងៗខ្លួន ដែលធ្វើអោយតួប្រុសលឺហើយក៏បបួលតួស្រីរត់ចេញពីផ្ទះ នឹងបានធ្វើអោយឳពុកម្តាយទាំងសងខាង មានវិប្បដិសារី ព្រោះមិនព្រមសម្រេចតាមបំណងរបស់កូនៗ ។

The story is about a different-religion couple. The main characters in the story are Lisa, a beautiful Muslim girl, and Rayut, a Buddhist man, whose relationship is kept secret from their parents. One day, Rayut and Lisa went out on a date. Unfortunately, they were caught by Lisa’s brother, Waheat, who is also a friend of Rayut. After he realized Rayut is dating his sister, he became furious with him. Lisa then desperately tried to implore her brother to conceal the truth from their parents and he agreed. But since then, things have become worse because Lisa wanted Rayut to reveal the truth to their family, and she insisted that Rayut convert to her religion, Islam, but he refused, and they argued until they decided to tell the whole story to both families, and they were eventually separated by their families to marry someone else. Finally, Rayut implored Lisa to elope with him and run from the house. This made their parents regret it because they had refused to fulfill their children’s wishes.