ប៊ិចសរសេរ (The Pen), កូនអាក្រក់ណាស់, ពន្លឺជីវិត  (Light of Life  )  

Major Cineplex Aeon 1 December 19, 2022 12:30 pm
Legend Cinema Eden December 19, 2022 2:30 pm
French Institute December 19, 2022 12:30 pm

ប៊ិចសរសេរ (The Pen)

ប៊ិចមួយដើមត្រូវបានសិស្សម្នាក់ទិញយកមកសរសេរ និងបានជួយនាងប្រលងបាក់ឌុបជាប់ ប៉ុន្តែប៊ិចនោះត្រូវបានគេបំភ្លេចនិងបោះបង់ចោល


កូនអាក្រក់ណាស់

ស្ត្រីជាម្តាយរស់នៅក្នុងជីវិតមេម៉ាយត្រូវបានលែងលះគ្នានិងត្រូវចិញ្ចឹមកូន៣នាក់ក្នុងនោះមានកូនស្រី២ប្រុស១នាក់។

កាលមករស់នៅទីក្រុងភ្នំពេញដំបូង៤នាក់ម្តាយកូនស្នាក់នៅជាមួយគេស៊ីឈ្នួលគេដើម្បីចិញ្ចឹមកូននិងអោយកូនបានរៀនសូត្រដូចកូនគេ។លុះកូនទាំង៣ធំឡើងមានគ្រួសាររៀងៗខ្លួនដោយផ្ទះតូចក៍ចង្អៀតកូនៗក៍បានរស់បែកឆ្ងាយពីម្តាយរៀងៗខ្លួន។ពេលម្តាយឈឺបានខលទៅកាន់កូនស្រីច្បងដែលនៅឆ្ងាយហើយក៍បានអោយម្តាយខល់ទៅកូនទី៣ដែលជាកូនពៅដោយភាពគម្រុះគម្រើលមិនខ្វល់បីម្តាយ។កូនពៅទទួលដំណឹងអំពីម្តាយឈឺតែរវល់ការងារច្រៀងតាមខេត្តទើបមិនខ្ចល់ពីម្តាយដូចគ្នាព្រោះអាងបងបង។ម្តាយក៏សម្រេចចិត្តខល់ទៅកូនប្រុសខុងក្រោយគេដោយសារតែគាត់មិនសូវបានថែទាំងកូនទី២ទេតាំងពីក្មេងមក។កូនប្រុសទី២ក៏ខិតខំស្វ័តស្វែងទោះខ្លូនលំបាកដើម្បីជួយម្តាយបានទៅមន្ទីរពេទ្យ។ពេលម្តាយរៀងធូរស្រាលទើបបងស្រីនិងប្អូនស្រីពៅមកមើលម្តាយ។ទាំងដែរពួកគេនិងម្តាយមិនដឹងពីប្អូនប្រុសទី២មានជំងឺយ៉ាង់រាំរៃតាំងក្មេងមកទេ។ទាំងអស់គ្នាក៏មានភាពសោកស្តាយជាខ្លាំងដោយបាត់បងកូននិងប្អូនប្រុសដ៏ល្អ។

Her life as a widow included raising three children, including two daughters and one son. When the three children grew up, they had their own families because the house was too small, and they lived far away from their mothers. Her mother, who was ill, called her eldest daughter, who was far away, and requested that she contact her third daughter instead. When the youngest daughter received the news that her mother was sick but busy working in the provinces, she did not worry and thought that her eldest sister and older brother could take care of her. The mother decided to call her second son for the last time. When the second son heard, he was very worried and scared. He did not think about anything. He tried to find out, and no matter how difficult it was, he hurried to take his mother to the hospital as soon as possible. They and their mother did not know that the second brother had had a severe physical illness since he was a child. When the mother is ill, she knows that only her second son will not abandon her. But every time the mother calls, she asks where the second son is and how he is. The son always said he was fine both in the hospital and the emergency room. Finally, everyone is very sad to lose this wonderful and poor son, beloved, and grateful brother!


ពន្លឺជីវិត  (Light of Life  )                                                                                                                             

នារីម្នាក់មានគ្រួសារដ៏កក់ក្តៅ និង មានការងារជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនទេសចរណ៍មួយកន្លែង ។ នាងបានរងគ្រោះជាមួយវិបត្តិកូវីត១៩ ដែលធ្វើអោយនាង ជួបវិបត្តិហិរញ្ញវត្ថុ ។ ចាប់ពីពេលនោះមក នាងរស់ដោយពឹងលើចំណូលរបស់ប្តី ព្រោះក្រោយអស់ការងារធ្វើ នាងមិនអាចរកការងារថ្មីបាននោះទេ  ដោយសារនាងមានបទពិសោធន៍តែផ្នែកខាងទេសចរណ៍ប៉ុណ្ណោះ ។ ក្រោយមកជំនួញប្តីរបស់នាង ត្រូវបានទឹកជំនន់បំផ្លាញខ្ទិច ដែលធ្វើអោយពួកគេអស់សង្ឃឹមជាខ្លាំង ព្រោះនៅជាប់បំណុលធនាគារ ដែលតម្រូវអោយលក់ទ្រព្យសម្បត្តិជាច្រើន នៅសល់តែផ្ទះដែលពួកគេកំពុងរស់នៅ ។ ដោយទាល់ច្រកពេក ពួកគេក៏សម្រេចចិត្តសុំដីមុខផ្ទះម្តាយ ដើម្បីបើកតូបលក់កាហ្វេតូចមួយ ហើយម្តាយក៏យល់ព្រមដោយសេចក្តីអាណិត។  លក់មិនបានប៉ុន្មានផងជម្ងឺកូវីត បានឆ្លងរាលដាលកាន់តែខ្លាំង  ធ្វើអោយមានការប្រកាសអាសន្ន និងបិទខ្ទប់ក្នុងតំបន់ដែលពួកគេរស់នៅ ចំណែកប្តីរបស់នាង ក៏បានឆ្លងកូវីតទៀតផង ដែលធ្វើអោយនាង មានការប៉ះទង្គិចផ្លូវចិត្ត គិតអវិជ្ជមាន ពីរមួយថ្ងៃ ទៅមួយថ្ងៃ រហូតចង់គិតខ្លីក្រោយពេលនាងបានដឹងថា ខ្លួនកំពុងតែផ្ទុកមេរោគកូវីត ដែរ ។ តែក្រោយពីឃើញកូនប្រុសសម្លឹងមកកាន់ខ្លួន និង ស្រែក ប្រាប់ថាឃ្លាន នាងក៏ភ្ញាក់រឮក ហើយក៏ខំពង្រឹងផ្លូវចិត្តរបស់ខ្លួនអោយល្អឡើងវិញ រហូតនាងអាចស្រោចស្រង់ជីវភាពគ្រួសារមកល្អដូចដើម ។

A woman has a warm family and she is a manager of a tour company. She faced the covid crisis and struggling with financial crisis. From that time she depends on her husband because she has no job and she could not find any other jobs, because she only good at tourism field. But everything is not going as she expected, because the flood has been damaged all her husband’s machines. They are really hopeless because they still have debt with the bank, so they have to sell alot of properties and they have only one house left.  They have no choice, then they asked their mom to have a small coffee shop infront of her home and she agreed. This business just started, but covid is getting worse and it was lockdown in the city. Her husband tested positive, It affected her mind from day to day until she thinks negatively and has thought about doing suicide. After her son called her and told her that he is hungry, she realized and tried to strengthen her mind to get better.