CNSFF Hosts Cambodia’s First Pitching Session for Filmmakers
PHNOM PENH: During the 3rd Cambodia National Short Film Festival (CNSFF), it was important for the organizers to help push local filmmakers in the right direction. Under the slogan “Short Films as a Stepping Stone to Feature Films,” the festival hosted the first pitch meeting for filmmakers in Cambodia.
រកឃើញបេក្ខជនទទួលជ័យលាភី នៃមហោស្រពភាពយន្តជាតិ ខ្នាតខ្លីកម្ពុជា លើកទី៣
រាជធានីភ្នំពេញ ៖ បន្ទាប់ពីធ្វើពិនិត្យពិភាក្សាការវាយតម្លៃយ៉ាងល្អិតល្អន់ គណៈមេប្រយោគបានប្រកាសរកឃើញជ័យលាភី នៃមហោស្រពភាពយន្តជាតិ ខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ ៖ “ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង” ។ ទាក់ទិននឹងការប្រឡងស្នាដៃនេះ មន្ដ្រី
ភាពយន្តខ្លីរឿងជីវិតស្នេហ៍សុខសាន្តទទួលបានពានមាសក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២ – HNA NEWS
ភ្នំពេញ៖ ភាពយន្តខ្លីរឿង ជីវិតស្នេហ៍សុខសាន្តទទួលបានជ័យ លាភីពានមាស ក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ខណៈដែលពានប្រាក់ បានទៅលើរឿង ក្ដីស្រឡាញ់ដែលអ្នកផ្តល់ឲ្យ និងពានសំរិទ្ធ បានទៅលើរឿង ក្ដារចុច ។ ក្រៅពីនេះ មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ក៏បានផ្តល់នូវពានលើកទឹកចិត្តចំនួន៥ផ្សេងទៀតផងដែរ រួមមាន៖ ពានអ្នកដឹកនាំរឿងវ័យក្មេង: ប៊ិក , ពានមាតិកាល្អ: សំឡេងរាត្រី ,ពានពិសេសមេប្រយោគ:ឆ្ងាយដាច់អា ល័យ ,ពានបច្ចេកទេស: ស្រទាប់ផ្កា ពានទស្សនិកជន: ស្នេហ៍ឆ្លងវេលា ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបិទបញ្ចប់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធាន បទ “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង”។ កម្មវិធីនេះ បានធ្វើឡើងនៅសាលសន្និ សីទចតុម្មុខ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងលោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ។ ចំពោះស្នាដៃដែលបានជ័យលាភីចំនួន ៣ស្នាដៃ គឺ ពានរង្វាន់មាស (Gold
ភាពយន្តខ្លីរឿងជីវិតស្នេហ៍សុខសាន្តទទួលបានពានមាសក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២
ភាពយន្តខ្លីរឿងជីវិតស្នេហ៍សុខសាន្តទទួលបានពានមាសក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២ វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភាពយន្តខ្លីរឿងជីវិតស្នេហ៍សុខសាន្តទទួលបានពានមាសក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២
វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត ភ្នំពេញ៖ ភាពយន្តខ្លីរឿង ជីវិតស្នេហ៍សុខសាន្តទទួលបានជ័យ លាភីពានមាស ក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ខណៈដែលពានប្រាក់ បានទៅលើរឿង ក្ដីស្រឡាញ់ដែលអ្នកផ្តល់ឲ្យ និងពានសំរិទ្ធ បានទៅលើរឿង ក្ដារចុច ។ ក្រៅពីនេះ មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ក៏បានផ្តល់នូវពានលើកទឹកចិត្តចំនួន៥ផ្សេងទៀតផងដែរ រួមមាន៖ ពានអ្នកដឹកនាំរឿងវ័យក្មេង: ប៊ិក , ពានមាតិកាល្អ: សំឡេងរាត្រី ,ពានពិសេសមេប្រយោគ:ឆ្ងាយដាច់អា ល័យ ,ពានបច្ចេកទេស: ស្រទាប់ផ្កា ពានទស្សនិកជន: ស្នេហ៍ឆ្លងវេលា ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបិទបញ្ចប់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធាន បទ “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង”។ កម្មវិធីនេះ បានធ្វើឡើងនៅសាលសន្និ សីទចតុម្មុខ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងលោកជំទាវភឿង សកុណា
រកម្ចាស់ជយលាភីពានមាស ក្នុងមហោស្រពជាតិភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឃើញហើយ
រកម្ចាស់ជយលាភីពានមាស ក្នុងមហោស្រពជាតិភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឃើញហើយ សំឡេងស្រែកហ៊ោកញ្ជៀវលាន់កងរំពងពេញសាលមហោស្រពចតុម្មុខ កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ ក្នុងឱកាសបិទមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ និងប្រកាសជយលាភីជូនម្ចាស់ស្នាដៃខ្សែភាពយន្ដដែលបានដាក់ចូលរួមប្រកួត។ អ្វីដែលកាន់តែអស្ចារ្យ គឺនៅពេលប្រកាសជយលាភីលេខ១ ត្រូវទទួលពានមាស និងទឹកប្រាក់យ៉ាងសន្ទឹងកពីម្ចាស់ឧបត្ថម្ភធំលំដាប់ទី១ គឺរោងភាពយន្ ដMajor Cineplex។ ម្ចាស់ជយលាភី បានទៅលើអ្នកនាង សុធា អ៊ីណេស ដែលបានជាប់លើស្នាដៃក្រោមចំណងជើងថា៖ “ជីវិតស្នេហា សុខសាន្ដ”។ តំណាងរោងភាពយន្ដ Major Cineplex លោក ជី សិលា បានប្រគល់ពានមាស និងប្រាក់រង្វាន់ចំនួន ១៨លានរៀល ទៅរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឯកឧត្ដម ហាប់ ទូច ដើម្បីប្រគល់បន្ដទៅម្ចាស់ជយលាភីអ្នកនាង សុធា អ៊ីណេស។ ក្រោមក្រសែភ្នែកផលិតករ មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ព្រមទាំងយុវជន ស ស យ ក ប្រមាណ១០០០នាក់ ម្ចាស់ស្នាដៃរឿង “ជីវិតស្នេហា សុខសាន្ដ” បានអគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសម្ចាស់ឧបត្ថម្ភសម្រាប់ជយលាភីពានមាសដែលបានផ្ដល់ឱកាសប្រកួត និងផ្ដល់ជូននូវជយលាភីដែលមិនអាចកាត់ថ្លៃបាននេះ។ សុធា អ៊ីណេស ក៏អគុណដល់ក្រុមការងារទាំងក្នុង និងក្រៅឆាកដែលបានបង្កើតស្នាដៃដ៏អស្ចារ្យនេះឡើង។ ដោយឡែកជយលាភីពានសម្រិតបានទៅលើខ្សែភាពយន្ដខ្នាតខ្លីរឿង “ក្ដារចុច” ខណៈដែលរឿង “ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឲ្យ” ឈ្នះបានពានប្រាក់។ ក្រៅពីខ្សែភាពយន្ដដ៏អស្ចារ្យទាំងបីចំណងជើងនេះ ក៏នៅមានរឿងចំនួន ៥ផ្សេងទៀតដែរដែលបានទទួលពាន់រង្វាន់លើកទឹកចិត្ដពីមហោស្រពជាតិឆ្នាំនេះ។ សូមរំលឹកថា មហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជា ឆ្នាំ២០២២ ក្រោមពាក្យស្លោកថា “ភាពយន្ដខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្ដខ្នាតវែង” បានសម្ពោធបើកជាផ្លូវការកាលពីថ្ងៃទី១៦ ហើយបានបិទបញ្ចាប់ទៅវិញកាលពីយប់ថ្ងៃទី២០ ខែធ្នូ យប់មិញនេះ៕
កម្ពុជាកំពុងតែជំរុញកាកសាងមូលដ្ឋានភាពយន្តរបស់ខ្លួន – Rasmei Kampuchea Daily
ដោយៈ ជា សីហៈ/ភ្នំពេញៈ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត នេះបើតាមសំដីរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង វិចិត្រយសិល្បៈ ។ ថ្លែងក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២ៗ នៅសាលសន្និសីទចតុម្មុខ លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត ដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា។ លោកបានអះអាងថា កម្ពុជាកំពុងតែជំរុញកាកសាងមូលដ្ឋានភាពយន្តរបស់ខ្លួន ។ នាឱកាសនោះ លោកក៏បានជំរុញឲ្យផលិតករ សិល្បករ សិល្បការិនី ព្រមទាំងយុវជនជាផលិតករវ័យក្មេងបន្តលើកកំពស់និងគាំទ្រសិល្បៈភាពយន្តកម្ពុជា ។ សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ រៀបចំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន៣៥ចំណងជើងបានដាក់ចូលរួមប្រកួតប្រជែង ព្រមទាំងចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ។ N
ដៃគូអភិវឌ្ឍ មើលឃើញលក្ខណៈពិសេសមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជា ហើយប្ដេជ្ញាបន្ដគាំទ្រ
ដៃគូអភិវឌ្ឍ មើលឃើញលក្ខណៈពិសេសមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជា ហើយប្ដេជ្ញាបន្ដគាំទ្រ ដូចការគ្រោងទុក មហោស្រពជាតិភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ បានសម្ពោធបើកជាផ្លូវការកាលពីថ្ងៃទី១៦ ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី២០ ខែធ្នូ ស្អែកនេះ។ ដៃគូអភិវឌ្ឍន៍ពីវិស័យឯកជន បានមើលឃើញកាន់តែច្បាស់ពីភាពអស្ចារ្យ និងសារៈសំខាន់របស់មហោស្រពនេះ ដើម្បីពង្រឹងវិស័យភាពយន្ដនៅកម្ពុជា។ ចាប់តាំងពីមហោស្រព ប្រារព្ធឡើងជាលើកដំបូង កាលពីឆ្នាំ២០១៦ គេសង្កេតឃើញវិស័យឯកជាច្រើន បានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងនោះ រោងភាពយន្ដ Major Cineplex ដែលជាម្ចាស់ឧបត្ថម្ភធំមួយ បានប្ដេជ្ញាបន្ដការគាំទ្រសម្រាប់មហោស្រពជាតិភាពយន្ដខ្នាតខ្លីលើកក្រោយៗទៀត ព្រោះបានមើលឃើញពីភាពខ្លាំងក្នុងការបណ្ដុះផលិតករ។ ប្រធានផ្នែកទីផ្សារ នៃរោងភាពយន្ដ Major Cineplex by Smart កញ្ញា ម៉ែន សុខណា មានប្រសាសន៍ថា វាជាឱកាសសម្រាប់ផលិតករវ័យក្មេងបញ្ចេញសមត្ថភាព ដោយដាក់ខ្សែភាពយន្ដរបស់ខ្លួនប្រកួត បើទោះបីជាឆ្លងកាត់ការប្រកួតនោះ មិនទទួលបានជយលាភី ឬទទួលបានជយលាភីក្ដី ប៉ុន្ដែផលិតករទាំងអស់បានទទួលចំណេះដឹងល្អៗ គំនិតប្លែកៗ ដើម្បីផលិតរឿងថ្មីៗបន្ថែម។ ម៉ែន សុខណា៖ “យើងបានគាំទ្រព្រឹត្ដិកាណ៍នេះរហូតមក
បទយកការណ៍ – ឆាយ បូរ៉ា៖ផលិតករត្រូវប្រុងប្រយ័ត្នព្រោះមនុស្សមើលមកយើងក្នុងផ្លូវពីរដោយគោរពនិងស្អប់ខ្ពើម
កម្ពុជាកំពុងរៀបចំមហាស្រពជាតិភាពយន្តខ្លីលើកទី៣ចាប់ពីថ្ងៃទី១៦-២០ខែធ្នូឆ្នាំ២០២២ ក្រោមប្រធានបទ”ភាពយន្តខ្នាតខ្លីជាជំហ៊ានឆ្ពោះទៅភាពយន្តខ្នាតវែង”។ …
ក្រសួងវប្បធម៌ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ដោយមានភាពយន្តខ្នាតខ្លី ចំនួន៣៥ចំណងជើង ចូលរួមប្រកួតប្រជែង
លោក បានបន្តថា ក្នុងឆ្នាំ២០២២នេះ ដោយមានការអនុញ្ញាតជាគោលការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានក៏បានធ្វើការបើកវគ្គបណ្តុះបណ្តាលខ្លីលើជំនាញមូលដ្ឋាននៃការ សរសេរអត្ថបទ និពន្ធភាពយន្ត ជំនាញដឹកនាំរឿង
មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ចាប់ផ្តើមបើកជាផ្លូវការហើយ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធានបទ “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង”។ កម្មវិធីនេះ បានធ្វើឡើងនៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ក្រោមវត្តមាន លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំ ការតំណាង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក សោម សុគន្ធ បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗប្រកបដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្តសម្រាប់បច្ចុប្បន្ន និងអនាគត។ លោកបានវាយតម្លៃខ្ពស់ចំពោះយុវជនទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ អត្តសញ្ញាណជាតិ។ សកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិផងដែរ។ លោក សោម សុគន្ធ បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មភាពយន្តកម្ពុជាមានភាពល្អប្រសើរទាំងកម្រិតគុណភាព បច្ចេកទេស និងការសម្ដែងប្រកបដោយវិជ្ជាជីវៈ។ ទន្ទឹមនេះ ក៏មានការរីកដុះដាលនូវរោង ភាពយន្តលំដាប់អន្តរជាតិ និងការផលិតផលភាពយន្តសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក៏មានច្រើន ថែមទាំងទទួលបានការគាំទ្រពីទស្សនិកជនជាច្រើនទៀតផង។ ជាមួយគ្នានេះ
ក្រសួងវប្បធម៌ចាប់ផ្តើមបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ជាផ្លូវការហើយ – HNA NEWS
ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២២នេះ បានបើកមហោ ស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធានបទភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង នៅសាលសន្និសីទចតុម្មុខ …
ខ្លីខ្លឹមមានគ្រប់រសជាតិ ភាពយន្តជាង ៣០រឿង ត្រូវបានសម្រាំងដាក់បញ្ចាំងដណ្ដើមពានរង្វាន់ក្នុងមហោស្រពជាតិភាពយន្តខ្លីកម្ពុជា
ស្នាដៃភាពយន្តខ្នាតខ្លីជាង ៣០ ចំណងជើងដែលបានដាក់ចូលរួមប្រកួតប្រជែង និងត្រូវធ្វើការដាក់បញ្ចាំង នៅរោងភាពយន្តចំនួន ៨ ទីតាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ Major Cineplex សាខា Aeon ១, Major Cineplex សាខា Aeon ២, រោងភាពយន្ត Legend សាខា Eden Garden, Legend សាខា Olympia, រោង ភាពយន្ត Prime សាខា Samai Square, Prime សាខា ចោមចៅ, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង វិទ្យាស្ថានភាសាបារាំង។ ភាពយន្តខ្នាតខ្លីទាំងនេះនឹងអនុញ្ញាតឲ្យទស្សនិកជនដែលចូលទស្សនាព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។ ១. រឿង A Little Circus ស្ថិតនៅទីក្រុងបាត់ដំបង ជាទឹកដីកំណើតនៃគ្រួសារសៀកកម្ពុជា ការផ្ទុះវីរុស និងព័ត៌មានអាក្រក់ៗបានលងបន្លាចក្មេងប្រុសក្នុងក្រុមសៀក។ មិត្តល្អរបស់គេម្នាក់បានមកក្បែរ និងលេងសៀកឱ្យក្មេងប្រុសនោះ។ ២.
Nat’l Short Film Festival to run December 16-20
Nat’l Short Film Festival to run December 16-20 The 3rd National Short Film Festival, organised by the Ministry of Culture and Fine Arts’ Cinema and Cultural Diffusion Department, will take place from December 16-20. The five-day event features 35 short films from Cambodian filmmakers, which will be screened free to the public.
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាឆ្នាំនេះ មានស្នាដៃភាពយន្តខ្លី ៣៥ ចំណងជើង បានដាក់ចូលរួមប្រកួតប្រជែង
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាឆ្នាំនេះ មានស្នាដៃភាពយន្តខ្លី ៣៥ ចំណងជើង បានដាក់ចូលរួមប្រកួតប្រជែង ភ្នំពេញៈ មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយទទួលបានស្នាដៃភាពយន្តខ្លីពីសមិទ្ធករខ្មែរដាក់ចូលរួមប្រកួតប្រជែងមានចំនួន ៣៥ ចំណងជើង។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បង្ហើបថា ការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជន ក្នុងការអភិវឌ្ឍសមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិតដើម្បីរួមចំណែក អភិវឌ្ឍវិស័យភាពយន្តជាតិ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំលើកទី៣ នៅឆ្នាំ២០២២ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង-Short Film as a stepping Stone to Feature Films”។ លោកប៉ុក បូរក្ស ប្រាប់ឱ្យដឹងបីចំនួនភាពយន្តខ្នាតខ្លី ដែលបានដាក់ចូលរួមលលើកទី៣ក្នុងកម្មវិធីធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះថា៖ “អស់រយៈពេល
The Cambodia National Short Film Festival Is Set to Open More Doors for Young Filmmakers
PHNOM PENH: The Ministry of Culture and Fine Arts organizes the 3rd Cambodia National Short Film Festival 2022 with the slogan: Short Films as a Stepping Stone to Feature Films. At the press conference on 12 December 2022, at Legend Premium Olympia, the Ministry of Culture and Fine Arts as well as sponsors talked about the festival and their hope for the future of filmmaking in Cambodia.
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាត្រលប់មកវិញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលបំណងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ (CNSFF 2022) នេះឡើងវិញ ដើម្បីលើកទឹកចិត្តឲ្យយុវជនក្នុងការអភិវឌ្ឍសមត្ថភាពផលិតភាពយន្ដរបស់ពួកគេ និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។ ក្នុងមហោស្រពជាតិភាពយន្តខ្លីកម្ពុជា លើកទី៣ នៅពាក់កណ្តាលខែធ្នូខាងមុខនេះ នឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា នៅសាលសន្និសីទចតុម្មុខនៅថ្ងៃទី១៦។ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ភាពយន្តដែលចូលរួមប្រកួតប្រជែងទាំងអស់ នឹងត្រូវបានចាក់បញ្ចាំងនៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ រួមមានសាលសន្និសីទចតុម្មុខ មជ្ឈមណ្ឌលបុប្ផាណា Cine Hub រោងភាពយន្ដមេជ័រ ស៊ីណេផ្លិច (Major Cineplex) រោងភាពយន្ដលេជេន (Legend Cinema) រោងភាពយន្ដប្រាម ស៊ីណេផ្លិច (Prime Cineplex)។ សូមបញ្ជាក់ថា ក្រសួងវប្បធម៌បានប្រកាសជ្រើសរើសផលិតករផលិតខ្សែភាពយន្តភាពយន្តខ្នាតខ្លីដែលមានរយៈពេលមិនលើសពី ៣០នាទី ដែលផលិតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ក្នុងនោះក្រសួងក៏បានអនុញ្ញាតឲ្យផលិតករបរទេសចូលរួមប្រកួតផងដែរ ប៉ុន្តែពុំមានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងយកពានរង្វាន់ឡើយ។ រាល់ផលិតករទាំងអស់ដែលមានបំណងចូលរួមប្រកួតអាចមកដាក់ពាក្យ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា
ក្រសួងវប្បធម៌ ប្រកាសបើកប្រឡងប្រជែងស្នាដៃភាព យន្តខ្នាតខ្លី ជាជំហានឆ្ពោះ ទៅកាន់ភាពយន្តខ្នាតវែង
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបើកប្រឡងប្រជែង ស្នាដៃភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង ក្នុងគោល បំណង ជំរុញលើកទឹកចិត្តដល់យុវជន ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិត សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ វិស័យភាពយន្តជាតិ។ ខណៈមហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២នេះ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង”។ ក្នុងសន្នីសីទសារព័ត៌មាន ស្ដីពីភាពយន្ដខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្ដខ្នាតវែង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅរោងភាពយន្តលេជិន លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើក ឡើងថា “មហោស្រពជាតិភាព យន្តខ្នាតខ្លីលើកទី៣ រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធី បើកមហោស្រព គឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥រសៀល […]
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំនេះ មាន៣៥ ភាពយន្តចូលរួមប្រកួតប្រជែង – Rasmei Kampuchea Daily
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃច័ន្ទ ទី១២ ធ្នូ នៅរោងភាពយន្ត Legend Olympia ថា ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងគណៈកម្មការរៀបចំមហោស្រពបានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលប្រកួត ប្រជែងចំនួន ៣៥ស្នាដៃ ដែលក្នុងនោះ មាន៤ស្នាដៃ គឺជាស្នាដៃរបស់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញផលិតភាពយន្តខ្នាតខ្លី ដែលរៀបចំដោយនាយកដ្ឋានសិល្ប: ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដោយវគ្គបណ្តុះបណ្តាលផ្តោតលើមុខវិជ្ជា៣សំខាន់ គឺ មុខវិជ្ជា សរសេរអត្ថបទនិពន្ធភាពយន្ត មុខវិជ្ជា ដឹកនាំរឿងនិងថតភាពយន្ត ដែលចាប់ផ្តើមតាំងពីខែ កញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះស្នាដៃភាពយន្តទាំងអស់នឹងឆ្លងកាត់ការពិនិត្យវាយតម្លៃជា២ដំណាក់កាល ដោយអនុគណៈកម្មការមេប្រយោគរបស់មហោស្រព។ លោកបានបញ្ជាក់ថា ស្នាដៃភាពយន្តខ្នាតខ្លីទាំង ៣៥ចំណងជើង ដែលបានដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តចំនួន ៨ទីតាំងក្នុងរាជធានី ដោយអនុញ្ញាតឱ្យទស្សនិកជនដែលចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។ លើសពីនេះ ក្រៅពីការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីប្រកួតប្រជែងទាំង៣៥ស្នាដៃ មហោស្រពក៏មានការចាក់បញ្ចាំងស្នាដៃភាពយន្តឯកសារខ្លី ចំនួន៣៣ស្នាដៃ ដែលបង្ហាញពីជីវិត ប្រពៃណី វប្បធម៌ ក៏ដូចជាបរិស្ថានរស់នៅ តាមដងទន្លេមេគង្គកម្ពុជា។
ក្រសួងវប្បធម៌បើកការប្រឡងប្រជែងស្នាដៃភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ក្នុងគោលបំណង ជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង”។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ធ្នូឆ្នាំ២០២២នៅរោងភាពយន្ត Legend Olympia លោក ប៉ុក បូរក្សប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធីបើកមហោស្រព គឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥រសៀល និងពិធី បិទមហោស្រពនឹងធ្វើនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥ រសៀលដូចគ្នា។ នៅក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ យើងមានពានរង្វាន់ ធំចំនួន ៣ និងរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀត ដែលក្នុងនោះរួមមាន៖ ១/ ពានរង្វាន់មាស (Gold Award) នឹងទទួលបានពានមាសមួយ អមដោយសាច់ប្រាក់១២លានរៀល ឧបត្ថម្ភដោយ រោងភាពយន្ត […]
បទអត្ថាធិប្បាយ៖មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ជាជំហានដំបូងនាំយុវជនឱ្យក្លាយជា ផលិតករភាពយន្ត – HNA NEWS
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា …
ក្រសួងវប្បធម៌បើកការប្រឡងប្រជែងស្នាដៃភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង
ក្រសួងវប្បធម៌បើកការប្រឡងប្រជែងស្នាដៃភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង
ក្រសួងវប្បធម៌បើកការប្រឡងប្រជែងស្នាដៃភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង
AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ក្នុងគោលបំណង ជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង”។
ក្រសួងវប្បធម៌ បើកប្រកួតស្នាដៃភាពយន្តខ្នាតខ្លី ដែលជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង
ភ្នំពេញ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២។ មហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ នឹងត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធីបើកមហោស្រព គឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥រសៀល និងពិធីបិទមហោស្រពនឹងធ្វើ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥រសៀលដូចគ្នា។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងក្នុងសន្នីសីទសារព័ត៌មាន នៅរោងភាពយន្តលេជិន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ ដើម្បីបើកការប្រឡងប្រជែងស្នាដៃភាពយន្តខ្នាតខ្លី ដែលជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង និងជំរុញលើកទឹកចិត្តដល់យុវជន ឱ្យអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិត សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ វិស័យភាពយន្តជាតិ។ ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំ ចូលរួមប្រកួតប្រជែង គណៈកម្មការរៀបចំមហោស្រព
នៅសល់ពេលជាង ១សប្ដាហ៍ទៀតទេ ជើងខ្លាំងខាងវិស័យភាពជាច្រើនរូប នឹងជួបគ្នាហើយ
នៅសល់ពេលជាង ១សប្ដាហ៍ទៀតទេ ជើងខ្លាំងខាងវិស័យភាពជាច្រើនរូប នឹងជួបគ្នាហើយ តាមរយៈមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំសិក្ខាសាលាពីរលើកជាប់គ្នានៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ។ ផលិតករភាពយន្ដល្បីៗចំនួន ១០រូប នឹងចូលរួមចែករំលែកបទពិសោធន៍ និងជជែកគ្នាលើប្រធានបទសំខាន់ចំនួនពីរក្នុងវិស័យភាពយន្ដខ្មែរ។ យោងតាមខិត្ដប័នរបស់មហោស្រពជាតិ ភាពយន្ដខ្នាតខ្លី សិក្ខាលាលាលើកទី១ នឹងជជែកលើប្រធានបទ៖ “ធ្វើដូចម្ដេចដើម្បីយកភាពយន្ដខ្មែរទៅកាន់ទីផ្សារអន្ដរជាតិ”។ វគ្គនេះ មានការអញ្ជើញចូលរួមពីផលិតករចំនួន ៥រូប គឺលោក ប៉ាន់ ឬទ្ធី លោក ដាវី ជូរ លោកលុយ តេ លោក លៀក លីដា និងផលិតករ ឆាយ បូរ៉ា។ ចំណែកសិក្ខាសាលាលើកទី២ នឹងជជែកលើប្រធានបទ៖ “ធ្វើដូចម្ដេចដើម្បីឲ្យឧស្សាហកម្មភាពយន្ដខ្លីរីកចម្រើននៅកម្ពុជា”។ ក្នុងវគ្គនេះក៏មានផលិតករល្បីៗចំនួន ៥រូបចូលរួមដែរ គឺមានដូចជា៖ លោក លី ប៉ូឡែន លោក សាង ច័ន្ទវិសាល លោក មុន្នី កាន់ដារ៉ុង លោក សុខ ចាន់រ៉ាដូ និងផលិតករ អ៊ុង ប៊ុន។ សូមបញ្ជាក់ថា សិក្ខាសាលាទាំងពីរលើក នឹងរៀបចំនៅសាលសន្និសីទចតុមុខ។ សិក្ខាសាលាទាំងនេះ នឹងរៀបចំឡើង ក្រោយពេលប្រកាសបើកមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ រយៈពេល ៥ថ្ងៃ ជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕